ម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ូដែលថ្មីដែលផលិតឡើងដោយក្រុមហ៊ុន LG Electronics មានសមត្ថភាពស្មើរនឹងផលិតផល ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ទៅ ៤ប្រភេទ។
Air purification table LG PuriCare Aero Furniture ឬតុបន្សុទ្ធខ្យល់ជាផលិតផលថ្មីរបស់ក្រុមហ៊ុន LG Electronics នាំចូលផ្តាច់មុខដោយក្រុមហ៊ុន ជីហ្គៀ គុ្រប។ ម៉ូដែលថ្មីនេះត្រូវបានផលិតឡើងដោយសម្រិតសម្រាំងលើការរចនារូបរាង និងមុខងារអាចប្រើជំនួសសម្ភារៈផ្សេងទៀតបានដ៏ទៅ៤ប្រភេទ។
១. LG PuriCare Aero Furniture៖ ជាម៉ាស៊ីនបន្សុទ្ធខ្យល់ មានសមត្ថភាពខ្ពស់ក្នុងការបន្សុទ្ធ និង បញ្ចេញខ្យល់បរិសុទ្ធបាន 360ដឺក្រេ សំរាប់បន្ទប់ដែលមានទំហំរហូតដល់ 19,8 ម៉ែត្រការ៉េមិនតែប៉ុណ្ណោះវាមានភ្ជាប់ជាមួយ នឹងតម្រង HEPA ដែលជាមុខងារច្រោះធូលីដី មានទំហំតូចបំផុត និងមានសមត្ថភាពសម្លាប់មេរោគ និងបាក់តេរីក្នុងខ្យល់ រហូតដល់ 99,9%។
២. ជាតុបន្សុទ្ធខ្យល់៖ អាចដាក់សម្ភារៈប្រើប្រាស់ នៅកន្លែងធ្វើការ បន្ទប់ទទួលភ្ញៀវ គេហៈដ្ឋាន ឬកន្លែងសាធារណៈជាដើម។
៣. LG PuriCare Aero Furniture ក៏ជាសម្ភារៈតាំងលម្អដែលមានរូបរាងស្អាត ចំណេញទីតាំង និងស័ក្តិសមសំរាប់បន្ទប់គ្រប់ប្រភេទ។ ការរចនាភ្លើងចម្រុះពណ៌ បំភ្លឺបន្ថែមលើតួខ្លួនម៉ាស៊ីនបន្សុទ្ធខ្យល់ បង្កើនសោភ័ណ្ឌភាពក្នុងបន្ទប់ និងអាចផ្លាស់ប្តូរពណ៌តាមចំណង់ចំណូលចិត្ត។
៤. ជាឆ្នាំងសាកទូរស័ព្ទដៃ Wireless ដោយមិនចាំបាច់ប្រើខ្សែដោយគ្រាន់តែដាក់នៅលើបន្ទះនៃ LG PuriCare Aero Furniture ទូរស័ព្ទដៃនឹងបញ្ចូលថ្មដោយខ្លួនឯង។
មិនតែប៉ុណ្ណោះម៉ាស៊ីនបន្សុទ្ធខ្យល់ប្រភេទនេះមានសម្លេងស្ងាត់ល្អ ដោយមានកម្រិតត្រឹមតែ 21ដេស៊ីបែល មិនរំខានដំណេករបស់លោកអ្នក។ ម៉ូដែលនេះក៏អាចគ្រប់គ្រង និងបញ្ជា បើកឬបិទដំណើរការ និងមុខងារដែលមានក្នុងម៉ាស៊ីនបន្សុទ្ធខ្យល់បាននៅលើទូរស័ព្ទដៃតាមរយៈកម្មវិធី LG ThinQ ជាមួយប្រព័ន្ធWifi និងអាចពិនិត្យមើលគុណភាពតម្រងរបស់វាបានផងដែរ៕
មុខងាររបស់ Air purification table LG PuriCare Aero Furniture: https://www.ggear.com.kh/km/home-air-cond/as20gpwz0/