Thursday, October 22, 2020
144 Views
Continue read on your phone

LG BRANDSHOP បានបើកសម្ពោធសាខាថ្មីបន្ថែមនៅខេត្តកំពង់ធំ

        ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត​ គឺ LG BRANDSHOP សាខាខេត្តកំពង់ធំ ដែលមានអាសយដ្ឋាន ផ្ទះលេខ 5 ផ្លូវជាតិលេខ6A ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 22 ខែ តុលា ឆ្នាំ 2020 ដែលមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ព្រឹម រដ្ឋា  អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀត ។

យើងបានដឹងច្បាស់ហើយថា ហាងទំនើប LG BRANDSHOP មានលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើប និង ពេញនិយមសមស្របទៅតាមតំរូវការដល់អតិថិជននាពេលសម័យថ្មី ។

វត្តមាន LG BRANDSHOP ក្នុងខេត្តកំពង់ធំនេះ គឺដោយសារតែយើងសម្លឹងពីភាពរីកចំរើននៅក្នុងតំបន់មានការរីកលូតលាល់យ៉ាងឆាប់រហ័ស ទើប យើងសម្រេចចិត្តពង្រីកសាខាបន្តែមរបស់ខ្លួនដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយក៏ដូចជាការចង់ផ្ដល់ជូន សំរាប់អតិថិជនក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG ដែលល្អសមប្រកប ទាំងផាសុកភាព និង សុវតិ្តភាពក្នុងការប្រើប្រាស់ផងដែរ។

នាក្នុងឱកាសពិធីសម្ពោធ LG BRANDSHOP សាខាខេត្តកំពង់ធំលោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG  Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា  « គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការលក់ ទំនិញដែលប្រកបដោយសុវត្ថិភាពមានភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែងដែលអតិថិជនអាចទទួលបាននូវផលិតផលនិងសេវាកម្ម ទៅតាមកម្រិតដែលពួកគាត់ចង់បាន យើងក៏បាននឹងកំពុងបំពេញតួនាទីក្នុងការចែករំលែកការទទួលខុសត្រូវ របស់សង្គម (CSR) ក្នុងនាមជាម៉ាកសញ្ញាលេខ១ ដើម្បីជាការរួបរួមគ្នាជួយ អោយសង្គម » ។

បន្ទាប់មក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានមានប្រសាសន៍ផងដែរថា « LG BrandShop មានចំនួន 12 ទីតាំងទូទាំងប្រទេសដែលមាន 5 ទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹង 7    ទីតាំងផ្សេងទៀតនៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប, ខេត្តបាត់ដំបង, ក្រុងព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ធំ ។ សាខា LG BrandShop ខេត្តកំពង់ធំនេះ ជាទីតាំងថ្មីនិងជាសាខាទី 12 របស់យើងនាពេលបច្ចុប្បន្ន។ លោកបានបន្តទៀតថា បើយោងតាមយុទ្ធសាស្រ្តរបស់ ក្រុមហ៊ុន GGear Group និង LG Electronics Cambodia យើងនឹងមានផែនការក្នុងការបន្ដបើកសាខា LG BrandShop អោយបានកាន់តែច្រើនបន្ថែមទៀត ហើយតាមគោលដៅដែលបានកំណត់ទុក យើងនឹងទៅអោយបានគ្រប់ 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជា នៅក្នុងពេលដ៏ឆាប់ខាងមុននេះ » ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅខេត្តកំពង់ធំនេះផងដែរ  ​ LG BRANDSHOP  មានកម្មវិធីលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ 25 % ការថែមជូនកាដូរភ្លាមៗជាច្រើនដោយឥតកំណត់  ព្រមទាំងមានកម្មវិធីលេងកម្សន្តជាច្រើនផ្សេងទៀតចាប់ផ្ដើមពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2020  ។​

អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផល និង ទទួលយកនៅបទពិសោធន៏ថ្មីៗ ព្រមទាំងប្រម៉ូសិនពិសេសពី LG BRANDSHOP  សាខាខេត្តកំពង់ធំ ថ្មីនេះ ហើយយើងក៏បានមានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៏យូរឆ្នាំលើផលិតផលទាំងអស់ដែលអាចផ្តល់អោយអតិថិជនតាមការចង់បាននឹងដើម្បីបំពេញតំរូវការប្រើប្រាស់ក្នុងគេហដ្ឋាន ។

ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 745

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh