Friday, October 11, 2024
362 Views
Continue read on your phone

LG BrandShop បាននាំចូលទូទឹកកកម៉ូដែលថ្មីមានមុខងារ Full Option និងមានចំណុះលីត្រកាន់តែធំ

ហាង LG BrandShop បាននាំចូលទូទឹកកក LG ម៉ូដែល GN-F452PQAK ឆ្នាំ២០២៤ មកកាន់ទីផ្សារកម្ពុជា។ ម៉ូដែលនេះ នឹងផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ទូទឹកកកដែលមានមុខងារពេញ (Full Option) និងភ្ជាប់មកជាមួយនឹងចំណុះ 459 លីត្រ ផ្ទៃពណ៌ខ្មៅគ្រើម ឬខ្មៅអុជៗ និងមានបច្ចេកវិទ្យា Smart Inverter Compressor ធានាបាននូវភាពត្រជាក់សព្វល្អបំផុត និងស៊ីភ្លើងតិច។

ការរចនារូបរាងខាងក្រៅមានពណ៌ខ្មៅគ្រើម ឬអុជៗដែលជាពណ៌ប្រណិតពេញនិយម និងបង្ហាញពីភាពទាន់សម័យនៅក្នុងផ្ទះបាយ។ រីឯចំណុះវិញ មានទំហំរហូតដល់ 459 លីត្រ ពោលគឺធំទូរលាយអាចដាក់ម្ហូបអាហារបានច្រើន និងមានទ្វារពីរងាយស្រួលក្នុងការបើកបិទ។ នៅផ្នែកខាងមុខរបស់ទូទឹកកក LG GN-F452PQAK ក៏មានភ្ជាប់មកជាមួយប្រព័ន្ធចុចទឹក និងផលិតទឹកកកដោយស្វ័យប្រវត្តិ។​

បច្ចេកវិទ្យា Smart Inverter Compressor ដែលបានភ្ជាប់មកជាមួយទូទឹកកក LG GN-F452PQAK មានភាពឆ្លាតវៃដោយមានសមត្ថភាពអាចកំណត់ភាពត្រជាក់បានដោយខ្លួនឯងតាមរយៈបរិមាណនៃម្ហូបអាហារនៅក្នុងទូ។ មុខងារនេះក៏នឹងជួយដល់ការប្រើប្រាស់ទូទឹកកកម៉ូ បានយូរអង្វែងផងដែរ។ បច្ចេកវិទ្យានេះបានជួយកាត់បន្ថយការប្រើប្រាស់ថាមពលរហូតដល់ 36%  និងកាត់បន្ថយថ្លៃចំណាយអគ្គិសនី។ មិនតែប៉ុណ្ណោះលក្ខណៈពិសេសរបស់វា អាចរក្សាភាពត្រជាក់បានជាប់លាប់ ត្រជាក់សព្វល្អពេញទូ និងធានាបាននូវការរក្សាទុកអាហារបានប្រសើរជាងមុន និងចៀសវាងការខូចខាតផងដែរ។ លើសពីនេះទៀតបច្ចេកវិទ្យានេះក៏ដំណើរការស្ងាត់ជាងមុន​ បើប្រៀបធៀបទៅនឹង Smart Inverter ជំនាន់មុន។

មុខងារ Hygiene Fresh+ បានដើរតួនាទីជាបច្ចេកវិទ្យាសម្លាប់មេរោគ កំចាត់ក្លិនមិនល្អ និងរក្សាម្ហូបអាហារឱ្យនៅស្រស់ និងមានអនាម័យ។ មុខងារនេះប្រៀបបាននឹងមានមុខងារបន្សុទ្ធខ្យល់នៅក្នុងទូទឹកអីចឹងដែរ។

 

មុខងារ Linear Cooling ជាប្រព័ន្ធរក្សាសីតុណ្ហភាពថេរពេញទូរទឹកកក ជួយឱ្យ ម្ហូបអាហារ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោអាចនៅស្រស់បានរហូតដល់ប្រាំពីរថ្ងៃ។

ជាមួយគ្នានេះ LG ThnQ App ក៏ជាភ្នាក់ងារតភ្ជាប់ក្នុងការគ្រប់គ្រង និងបញ្ជារពីចំងាយផងដែរតាមរយៈទូរស័ព្ទដៃ ដើម្បី បន្ថយ តម្លើង សីតុណ្ហភាពផ្នែកត្រជាក់ ពន្លឿនភាពកក និងបិទបើកកន្លែងផលិតទឹកកក។ ​

គួរបញ្ជាក់ថាក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលជាក្រុមហ៊ុន នាំចូល និងចែកគ្រឿងអេឡិចត្រូនិចម៉ាក LG បានប្តេជ្ញាចិត្តនាំយកផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ និងអាចបញ្ជា និងគ្រប់គ្រងតាមរយៈកម្មវិធី LG ThinQ បានដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន កាត់បន្ថយការចំណាយ ជាពិសេស​ធ្វើឱ្យការរស់នៅរបស់អតិថិជនកាន់តែល្អប្រសើរ។

លោកអ្នកអាចស្វែងរកទូទឹកកកម៉ូដែលនេះនៅហាងLG BrandShop គ្រប់សាខាទូទាំងប្រទេស​៕

អំពីផលិតផល៖ https://www.ggear.com.kh/km/refrigerators/493l-top-freezer-fridge-in-essence-matt-black-with-water-dispenser-auto-ice-maker/

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh