ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤_ ហាងLG BrandShop នឹងនាំចូលម៉ាស៊ីនត្រជាក់ស៊េរីថ្មីមកកាន់ទីផ្សារកម្ពុជានៅសប្តាហ៍ក្រោយនេះ។ ម៉ូដែលទាំងពីរនេះមានដូចជា ម៉ាស៊ីនត្រជាក់ LG DUALCOOL ULTRA SMART និង LG DUALCOOL PRIME។
លក្ខណៈពិសេសរបស់ម៉ូដែលថ្មីនេះបានបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាចំនួន៤ធំៗដូចគ្នាគឺ 4G Plasmaster Ionizer++ ប្រព័ន្ធកម្ចាត់បាក់តេរី 99.99% រីឯ Snow Wash គឺជាមុខងារលាងសម្អាតដោយស្វ័យប្រវត្តិ ជួយការពារការកកើតបាក់តេរី និងផ្សិតនៅលើម៉ាស៊ីនត្រជាក់ដែលធានានូវការបញ្ចេញខ្យល់បរិសុទ្ធ។ ម៉ាស៊ីនត្រជាក់LG DUALCOOL ទាំងពីរម៉ូដែលក៏បានបញ្ចូលមុខងារ Micro Dust Filter ជាតម្រងធូលីខ្នាតតូចមានសមត្ថភាពចាប់យកភាគល្អិតបានយ៉ាងល្អ។ ដោយឡែក Extreme Outdoor capability ជាសមត្ថភាពនៃភាពធន់របស់ម៉ាស៊ីនត្រជាក់នេះបើទោះជាស្ថិតក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ ក៏អាចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបានដែរ។
ភាពខុសគ្នារវាង DUALCOOL ULTRA SMART និង PRIME៖
DUALCOOL ULTRA SMART ស័ក្តិសមសម្រាប់បន្ទប់ធំៗ និងសំរាប់អ្នកដែលពេញនិយមប្រើប្រាស់ប្រាស់បច្ចេកវិទ្យាទំនើប និងត្រូវការដំណោះស្រាយផ្នែកប្រព័ន្ធខ្សល់បរិសុទ្ធ។ ដោយឡែក DUALCOOL PRIME ផ្តល់នូវមុខងារឆ្លាតវៃសំខាន់ៗ សន្សំសំចៃភ្លើង ប្រើប្រាស់សំរាប់បន្ទប់តូចៗ។
ម៉ូដែលទាំងនេះមានលក់នៅ LG BrandShops ទូទាំងប្រទេស។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.ggear.com.kh/km/air-conditioners/home-air-cond/inverter-air-conditioners/