Monday, September 2, 2024
304 Views
Continue read on your phone

LG BrandShop បាននាំចូល LG StanbyME ម៉ូនីទ័រចល័តប្រភេទថ្មីប្រើប្រាស់បានគ្រប់ទីកន្លែង និងតម្រូវការ

ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ — ហាង LG BrandShop បាននាំយក LG StanbyME ដែលជាម៉ូនីទ័រចល័តម៉ូដែលថ្មី រចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ខុសប្លែកពីគេ។ ម៉ូដែលថ្មីនេះអាចប្រើប្រាស់បានគ្រប់ទីន្លែង និងតម្រូវការក្នុងអាជីវកម្ម លំនៅដ្ឋាន និងពិសេសបំផុតសំរាប់អ្នកផលិតមាតិកា។

LG StanbyME អាចបត់បែនបានគ្រប់ទម្រង់

LG StanbyME បានរចនាឡើងដោយអាចបត់បែនបានសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ជាមួយនឹងការបង្វិលបញ្ឈរ ឬផ្តេក​ (Rotate) រហូតដល់ 180° បង្វិលឆ្វេងស្តាំ (Swivel) 130° និងផ្អៀង 50°។ លោកអ្នកអាចប្ដូរមុំអេក្រង់តាមតម្រូវការ ការងារ ការកម្សាន្ត ឬការទស្សនាកម្មវិធីកំសាន្តនានា និងប្រើប្រាស់ជាScreen សំរាប់ផលិតមាតិការម្ហូបអាហារជាដើម។

LG StanbyME មិនចាំបាច់ប្រើខ្សែភ្ជាប់ថាមពល និងអាចរុញប្រើប្រាស់ចល័តស៊េរី

LG StanbyME គឺម៉ូនីទ័រជំនាន់ថ្មីគ្មានខ្សែភ្ជាប់ថាមពល ផ្តល់បទពិសោធន៍ចល័តពិតប្រាកដដល់អ្នកប្រើប្រាស់ ព្រោះឧបករណ៍នេះមានថ្មភ្ជាប់មកជាមួយ ហើយវាមានសមត្ថភាពអាចប្រើប្រាស់រហូតដល់ ៣ ម៉ោងបន្ទាប់ពីសាកថ្មរួច។ ដូច្នេះលោកអាចប្រើប្រាស់វាសំរាប់ធ្វើបទបង្ហាញ បញ្ចាំងផលិតផល ទស្សនាភាពយន្ត ឬសរសេរគម្រោងមាតិកានានា។

ងាយស្រួលភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត

LG StanbyME អាចភ្ជាប់ជាមួយឧបករណ៍ផ្សេងៗទៀតបានយ៉ាងងាយស្រួលជាមួយនឹងមុខងារដូចជា NFC pairing, AirPlay 2 និង HomeKit ។ អ្នកអាចបញ្ជូនរូបភាព ឬវីដេអូតាមរយៈ ស្មាតហ្វូន ឬថេប្លេតទៅកាន់ LG StandbyMe ដើម្បីងាយស្រួលទស្សនាបានយ៉ាងលឿន និងមិនមានការរអាក់រអួល។ លើសពីនេះលោកអ្នកក៏អាចទស្សនាកម្មវិធីកំសាន្តអន្តរជាតិជាច្រើនទៀតដែលជាដៃគូរបស់LG Electronics ដូចជា Netflix, Disney+ និង YouTube ដោយផ្ទាល់ ដោយមិនត្រូវការឧបករណ៍ជំនួយបន្ថែម។​

លោកអ្នកអាចស្វែងរក LG StanbyME នៅហាងLG BrandShop គ្រប់សាខាទូរទាំងរាជធានី និងខេត្តក្រុង។

លំអិតអំពីមុខងារ LG StanbyME សូមចូលទៅកាន់៖ https://www.ggear.com.kh/tvs/27inch-lg-stanbyme-rollable-touch-screen/

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh