Monday, October 30, 2023
246 Views
Continue read on your phone

ទូរទស្សន៍ LG QNED 65 អ៊ីញបំពាក់ដោយបច្ចេកវិទ្យា LED ចុងក្រោយបំផុត

ទូរទស្សន៍ LG QNED 65 អ៊ីញស៊េរី ២០២៣បានបំពាក់ដោយបច្ចេកវិទ្យា LED ចុងក្រោយបំផុត​របស់ក្រុមហ៊ុន LG ដែលធ្វើអោយដំណើរការបញ្ចេញពន្លឺល្អឥតខ្ចោះ និងជំរុញអោយគុណភាពពណ៌រូបភាពដូចធម្មជាតិ។ ឥឡូវនេះលោកអ្នកអាចស្វែងរកជាវទូរទស្សន៍ LG ម៉ូដែល 65QNED80SRA នៅគ្រប់សាខាហាងLG BrandShop ទាំង២៤ ខេត្តក្រុង និងរាជធានី និងតាមហាងលក់គ្រឿងអេឡិចត្រូនិច ទូទាំងប្រទេសដែលជាដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។

ម៉ូដែល LG 65QNED80SRA មានលក្ខណៈពិសេសជាច្រើនដែលរួមបញ្ចូលគ្នា ដើម្បីផ្តល់នូវរូបភាពច្បាស់ សំឡេងពិរោះរណ្តំ និងមានមុខងារឆ្លាតវៃជាច្រើនដែលបានផ្តល់ភាពងាយស្រួលសំរាប់អតិថិជន។ ម៉ូដែលថ្មីនេះក្រុមហ៊ុន LG Electronics បានសង្កត់ធ្ងន់លើដំណើរការរបស់ទូរទស្សន៍ម៉ូដែលនេះគាំទ្រដោយ AI មុខងារលេងហ្គេមកម្រិតខ្ពស់ និងជម្រើសមុខងារស្ទ្រីមរួមបញ្ចូលគ្នាធ្វើឱ្យវាក្លាយជាជម្រើសដ៏រឹងមាំសម្រាប់អ្នកទស្សនា និងអ្នកចូលចិត្តបច្ចេកវិទ្យា។

LG QNED 65 អ៊ីញស៊េរី ២០២៣បានភ្ជាប់មកជាមួយនឹង QNED Color Pro ដំណើរការដោយបច្ចេកវិទ្យា Quantum Dot និង NanoCell ដែលជាការរួមបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍ ផ្តល់ឱ្យអ្នកទស្សនានូវវិសាលភាពពណ៌ដ៏សម្បូរបែប និងត្រឹមត្រូវជាងមុន។​

ជាមួយគ្នានេះ HDR10 Pro ដែលជាមុខងារផ្គូផ្គងកម្រិតពន្លឺ និងកម្រិតពណ៌កាន់តែខ្ពស់ បូករួមនឹងពណ៌ពិតប្រាកដ ធ្វើឱ្យប្រសើរឡើងដោយស្វ័យប្រវត្តិពី Frame មួយឆ្លងទៅ ​Frame មួយទៀត ដោយធ្វើឱ្យឈុតឆាកមើលទៅមានលក្ខណៈរស់រវើក និងលម្អិតជាងមុន។

ដោយឡែកAI Processor 4K Gen6 ប្រព័ន្ធឆ្លាតវៃធានានូវពេលវេលាឆ្លើយតបកាន់តែលឿន និងដំណើរការប្រកបដោយប្រសិទ្ធភាព។ គួបផ្សំជាមួយនឹងសមត្ថភាព AI វាត្រូវបានកំណត់ដើម្បីផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ដែលសម្របតាមចំណូលចិត្តបុគ្គលទាំងការទស្សនាកម្មវិធីកំសាន្ត ការលេងហ្គេម និងប្រវត្តិនៃការទស្សនាមាតិកានានា។ ​

មុខងាររបស់ LG Soundbar & WOW Orchestraបានធ្វើអោយរលកសំឡេងកាន់តែច្បាស់ល្អ និងជារលកសំឡេងបញ្ចេញដោយ3D។

            ការកម្សាន្ត និងហ្គេម ជាមួយនឹងលក្ខណៈពិសេសដំណើរការដោយ AMD FreeSync Premium និង VRR បានផ្តល់នូវបទពិសោធន៍លេងហ្គេមដោយរលូនមិនមានការរំខាន។ ជាមួយនឹងគ្នានេះLG Electronics បានធ្វើសមាហរណកម្មរវាងកម្មវិធី GeForce ជាមួយ Cloud Gaming ដោយបាននាំមកនូវចំណងជើងហ្គេមថ្មីជាច្រើនទៅកាន់ទូរទស្សន៍ម៉ូដែលថ្មីនេះ។

ការរចនារាងស្តើងធ្វើឱ្យការតាំងបង្ហាញមានភាពលេចធ្លោ ជំរុញឱ្យរូបភាពកម្មវិធីបញ្ចេញដោយភាពទាក់ទាញគួរអោយចង់ទស្សនា។ ការរចនាបែបនេះមិនត្រឹមតែចំណាយទីតាំងដាក់តូចនោះទេ ប៉ុន្តែស័ក្តិសមសំរាប់តាំងលម្អក្នុងគេហៈដ្ឋានផងដែរ៕

លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមទាំងដុំ និងរាយអំពីទូរទស្សន៍LG QNED 65 អ៊ីញស៊េរី ២០២៣ តាមរយៈតំណភ្ជាប់នេះ៖ https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/

ប្រភព៖ GGEAR Group
រក្សាសិទ្ធិ©ដោយ៖ GGEAR Group

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh