Tuesday, August 15, 2023
202 Views
Continue read on your phone

LG Tech Seminar: សិក្ខាសាលាស្តីពីបច្ចេកវិទ្យាថ្មីនៃផលិតផល LG សំរាប់និស្សិតនៃវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន (NPIT)

ក្រុមហ៊ុន ជីហ្គៀ គ្រុប និងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន (NPIT)​បានសហការរៀបចំសិក្ខាសាលាស្តីពី បច្ចេកវិទ្យាថ្មីនៃផលិតផល​ LG សំរាប់និស្សិតដែលរៀនបច្ចេកទេសនេះ បានសិក្សាស្វែងយល់លើគ្រឿង អេឡិចត្រូនិចបន្ថែម។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតបន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់នៅវិទ្យាស្ថានអំពីបច្ចេកវិទ្យា និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចLG និងផ្តល់ឱកាសដលនិស្សិតបានអនុវត្តផ្ទាល់លើ គ្រឿងម៉ាស៊ីន ដោយមានការណែនាំពីអ្នកជំនាញរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។

 

 

គំនិតផ្តួចផ្តើមនៃការបង្កើតកម្មវិធីនេះឡើងដោយថ្នាក់ដឹកនាំក្រុម​ក្រុមហ៊ុន ជីហ្គៀ គ្រុប បានមើលឃើញអំពី ចំណុចខ្វះខាតរបស់និស្សិតលើជំនាញបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិចជំនាន់ក្រោយៗដែលមានបច្ចេកវិទ្យាខ្ពស់ និងមានភាពឆ្លាតវៃ និងផលិតឡើងតាមស្តង់ដារ ព្រមទាំងជាដំណោះស្រាយថ្មី សំរាប់អ្នកប្រើប្រាស់។

លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបបានលើកឡើងថាក្រុមហ៊ុន បានគិតគូរអំពីការអប់រំបច្ចេកវិទ្យានេះសំរាប់យុវជនដែលរៀនជំនាញបច្ចេកទេសព្រោះបច្ចេកវិទ្យា LG មាន ការអភិវឌ្ឍលឿនលើបញ្ញាសិប្បនិម្មិតដែលមានភាពឆ្លាតវៃជួយសម្រួលដល់អ្នកប្រើប្រាស់។   មិនតែប៉ុណ្ណោះ វាជាផលិតផលដែលកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាព្រោះវាមានភាពធន់ មានបច្ចេកវិទ្យាខ្ពស់ ផ្តល់ផលប្រយោជន៍ដល់សុខភាព សុំភ្លើងតិច ងាយស្រួលប្រើប្រាស់ និងជាផលិតផលនាំចូលស្របច្បាប់ មានការបង់ពន្ធដារត្រឹមត្រូវ។

ដូច្នេះហើយបានជាយុវជនត្រូវអភិវឌ្ឍន៍ខ្លួនឱ្យបានទាន់ពេលវេលាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងសង្គម និងពង្រឹងលើសមត្ថភាពរបស់ខ្លួនបន្ថែម ទើបអាចមានឱកាសប្រកួតប្រជែងការងារ នៅក្នុងវិស័យនេះ បាន។

លោក ប៉ែន សិង្ហ នាយរងនៃវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន មានប្រសាសន៍ថាជំនាញវិជ្ជាជីវៈ ជាពិសេសគ្រឿងអេឡិចត្រូនិច មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈជំនាញ របស់ពួកគេដែលបាន​ផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ឬក្រុមហ៊ុននានា ហើយវាអាចជួយលើកកម្ពស់សេដ្ឋកិច្ច គ្រួសាររបស់ពួកគេផងដែរ។ លោកសង្ឃឹមថានិស្សិតទាំងអស់ និងផ្សព្វជំនាញទាំងអស់នេះទៅកាន់យុវជន ដ៏ទៃទៀត ដើម្បីទទួលបាន ឱកាសសិក្សាជំនាញបច្ចេកទេសដែលរដ្ឋាភិបាលកំពុងជំរុញឱ្យមានការចូលរួមពីយុវជន យើង។

បន្ថែមលើនេះទៀតលោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីហ្គៀ គ្រុបដែលបាន​ចូលរួមចំណែកជួយអភិវឌ្ឍន៍ ចំណេះដឹងដល់យុវជននៃវិទ្យាស្ថានបច្ចេកទេសតេជោសែន តាមរយៈកម្មវិធី Tech Seminar ដែលបានផ្តល់ ឱកាសដល់យុវជនបានរៀនសូត្រពីអ្នកជំនាញ និងបានអនុវត្តផ្ទាល់លើគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG។

តាមរយៈTech Seminar នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែននាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះមានការចូលរួមពីនិស្សិតបច្ចេកទេសចំនួន ១២០នាក់។

នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន ជីហ្គៀ គ្រុបបានផ្តល់កម្មវិធីពង្រឹងសមត្ថភាពនេះសំរាប់សិស្សនិស្សិត​ ដែលរៀនបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនបានរៀបចំសិក្ខាសាលានេះជាមួយវិទ្យស្ថានផ្សេងៗទៀតជាច្រើនកន្លែងរួចមកហើយ៕

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh