
ទូរទស្សន៍ LG OLED C3 ឆ្នាំ 2023បានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើប្រតិបត្តិការ និងដំណើរការដោយ AI ដែលធ្វើឱ្យកម្រិតរូបភាពរបស់ម៉ូដែលស៊េរី C នៅតែជាជម្រើសទី១ របស់អតិថិជន។ ដើម្បីឆ្លើយតបនឹងតម្រូវការ ប្រើប្រាស់របស់អតិថិជនក្នុងប្រទេសកម្ពុជាក្រុមហ៊ុន ជីហ្គៀ គ្រុបបាននាំចូល LG OLED C3នេះចំនួន៤ ម៉ូដែលមានដូចជា OLED 55inc, 65Inc, 77inc, និង83inc។
ម៉ូដែលថ្មីនេះបានបន្ថែមប្រព័ន្ធប្រតិបត្តិការ A9 Gen6 AI ដែលជួយជំរុញឱ្យគុណភាពរូបភាព វីដេអូកាន់តែច្បាស់ត្រជាក់ភ្នែក និងធ្វើឱ្យអ្នកទស្សនាមានអារម្មដូចនៅក្នុងភាពយន្ត ឬនៅក្នុងព្រឹត្តការណ៍នោះដែរ។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍កម្មវិធីទូរទស្សន៍ដ៏ឆ្លាតវៃ និងមានបច្ចេកវិទ្យាខ្ពស់ផ្តល់ដំណោះស្រាយសំរាប់អ្នកប្រើប្រាស់ផងនោះក្រុមហ៊ុនLG Electronics បានអភិវឌ្ឍន៍ប្រព័ន្ធ Alpha series ដោយប្រើប្រាស់បច្ចេកវិទ្យា AI-assisted Deep Learning ដ៏ទំនើបបំផុតរបស់ខ្លួន ដើម្បីកែលម្អគុណភាពរូបភាពដោយបង្កើនកម្រិតភាពកាន់តែច្បាស់ល្អជាងមុន និងបង្កើនគុណភាពសម្លេង។ Alpha នេះមិនត្រឹមតែដំណើរការដើម្បីផ្តល់នូវរូបភាពកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញដល់ដំណើរការសំលេង (AI Sound Pro) របស់ LG បង្កើតបាន កម្រិតសំលេងរហូតដល់ 9.1.2 កាន់តែច្បាស់ល្អដោយប្រើតែឧបករណ៍បំពងសម្លេងទូរទស្សន៍ដែលភ្ជាប់មកជាមួយប៉ុណ្ណោះ។
ទូរទស្សន៍ដែលបាននាំចូលថ្មីនេះក៏បានធ្វើបច្ចុប្បន្នភាពកម្មវិធី webOS ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការគ្រប់គ្រង និងភ្ជាប់ជាមួយកម្មវិធីក្នុងទូរទស្សន៍ផ្សេងៗទៀត។ មុខងារទាំងអស់នៅលើ New Home បានធ្វើឱ្យអ្នកប្រើប្រាស់នូវជម្រើសផ្ទាល់ខ្លួនកាន់តែច្រើន និងងាយស្រួលជាងមុន។ រាល់ផ្ទាំងដំណភ្ជាប់កម្មវិធីនីមួយៗដែលអ្នកចូលចិត្តនឹងដំណើរការកាន់តែលឿនជាងមុនព្រោះវាបានបង្កើតជាបណ្តុំស្វ័យប្រវត្តិមួយជួយឱ្យងាយស្រួលរក មានដូចជាកម្មវិធី Spots, Home Office, Gaming និងMusic ជាដើម។
ជាមួយគ្នានេះដែរការធ្វើបច្ចុប្បន្នភាពរបស់ webOS លើទូរទស្សន៍ OLED របស់ LG បានបូកបញ្ចូលទាំង AI Conciergeដែលជាកម្មវិធីរៀបចំបញ្ជីមាតិការផ្អែកលើប្រវត្តិនៃការប្រើប្រាស់ និងការស្វែងរករបស់អ្នកប្រើប្រាស់។ សរុបមកការធ្វើបច្ចុប្បន្នភាពរបស់ webOS គឺផ្តោតលើលក្ខណៈពិសេសផ្ទាល់ខ្លួន និងជួយសម្រួលដល់អ្នកប្រើប្រាស់ កាន់តែងាយស្រួល និងទាន់សម័យជាមុន។
ម៉ូដែលថ្មីនេះមានបន្ទះអេក្រង់ OLED កម្រិត 4K Ultra HD និងបានរួមបញ្ចូលមុខងារថ្មីៗមួយចំនួនដូចជា AI Super 4K upscaling របៀប Personalized Picture Wizard ថ្មីនិងមុខងារHome Hub ប្រើប្រាស់សំរាប់គ្រប់គ្រងនិងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិចជាច្រើនទៀតដែលជួយការប្រើប្រាស់ទូរទស្សន៍កាន់តែមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន។
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមទាំងដុំ និងរាយអំពីទូរទស្សន៍LG OLED C3 2023 តាមរយៈតំណភ្ជាប់នេះ៖ https://www.ggear.com.kh/tv-audio-video/tvs/oled-tvs/
ប្រភព៖ GGEAR Group
រក្សាសិទ្ធិ©ដោយ៖ GGEAR Group