• News/Press Release
  • ម៉ាស៊ីនបោក LG ទ្វារពីលើស៊េរ...
Monday, December 25, 2023
643 Views
Continue read on your phone

ម៉ាស៊ីនបោក LG ទ្វារពីលើស៊េរីថ្មី សំរាប់គ្រួសារ និងអាជីវកម្ម

ម៉ាស៊ីនបោក LG ទ្វារពីលើដែលអ្នកប្រើប្រាស់ជឿជាក់គុណភាពលើភាពធន់ និងមានបច្ចេកវិទ្យាខ្ពស់ ឥឡូវនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបាននាំយក​ស៊េរីថ្មីមកកាន់ទីផ្សារកម្ពុជាដោយមានច្រើនទំហំខ្នាតអាចប្រើបានទាំងតម្រូវការក្នុងផ្ទះ និងអាជីវកម្ម។

មិនតែប៉ុណ្ណោះម៉ូដែលថ្មីនេះបានផ្តោតលើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ(AI) កាត់បន្ថយការប្រើប៉ូតុងបញ្ជារច្រើនក្នុងប្រតិបត្តិការបោកគក់ដែលជំនួសដោយប្រព័ន្ធAI វិញដើម្បីផ្តល់ភាពងាយស្រួល និងជួយថែរក្សាសាច់ក្រណាត់សម្លៀកបំពាក់។

លោកហេង សេងហ៊ាតអ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាបច្ចុប្បន្ននេះបច្ចេកវិទ្យារបស់LG កាន់តែទំនើបស្របពេលដែលអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជាមានភាពជឿនលឿន ទាន់សម័យផងនោះ ដូច្នេះហើយបានជាក្រុមហ៊ុននាំយកម៉ាស៊ីនបោកLG ប្រភេទAI ជំនួសប្រភេទម៉ូទ័រ DDវិញ។

 

លោកបញ្ជាក់ថា« មួយរយៈចុងក្រោយនេះយើងនាំយកតែប្រភេទម៉ាស៊ីនបោកដែលមានបំពាក់បច្ចេកវិទ្យាAI ទេរឺឯ Inverter DD យើងឈប់នាំចូលហើយ ព្រោះគោលបំណងយើងគឺជួយកាត់បន្ថយការជ្រើសរើសមុខងារ និងពង្រឹងការថែរក្សាសាច់ក្រណាត់ និងជួយឱ្យដំណើរការបោកគក់កាន់តែល្អជាងមុន មានន័យថាយើងមិនចាំបាច់ទៅចុចប៉ូតុងបញ្ជារតាមប្រភេទសាច់ក្រណាត់ដែលយើងត្រូវបោកទៀតនោះទេ ប៉ុន្តែឥឡូវនេះAI បានមកជំនួសទាំងអស់ ព្រោះវាដឹងពីទម្ងន់ ស្គាល់សាច់ក្រណាត់ ហើយដឹងថាត្រូវប្រើមុខងារដែលត្រូវបោក ដូច្នេះវាអាចធ្វើប្រតិបត្តិការបោកអូតូតែម្តង មួយវិញស៊ីភ្លើងតិចទៀតផង»។

ចំណុចពិសេសរបស់ម៉ាស៊ីន​បោក ទ្វារពីរលើស៊រីថ្មីនេះគឺវាអាចមានសមត្ថភាពបោកបានទាំងសាច់ក្រណាត់ធំៗក្រៅពីសម្លៀកបំពាក់ដូចជាមុង ភូយ កម្រាលពូក តុទូ ជាដើម។ ម្យ៉ាងវិញទៀតក្រុមហ៊ុនLG បានរចនាមកមានទំហំខាងក្រៅប៉ុនគ្នាទាំងអស់ប៉ុន្តែធុងខាងក្នុងធំទូរលាយបោកបានច្រើននិងមានប្រសិទ្ធភាពខ្ពស់។

ម៉ាស៊ីនបោកLG ដែលទើបនឹងមកដល់ទីផ្សារកម្ពុជានេះមាន៥ ម៉ូដែលអាចផ្ទុកចំណុះបោកគក់បានចាប់ពី 16Kg 17 Kg 18 Kg 21 Kg និង24Kg និងមានពណ៌ពីរជម្រើសគឺប្រផេះ និងពណ៌ខ្មៅ។ ដោយឡែកតម្លៃវិញគឺសមរម្យអតិថិជនអាចប្រើប្រាស់បានមិនលើសពីម៉ូដែលមុនៗនោះទេ។ អ្វីដែលពិសេសទៀតនោះផលិតផលរបស់LG គឺស៊ីភ្លើងតិច និង​សម្លេងស្ងាត់ល្អ។

បច្ចុប្បន្នលោកអ្នកអាចរកជាវបាននៅតាមហាងLG BrandShop និងដៃគូអាជីវកម្មរបស់ជីហ្គៀ គ្រុបទូរទាំង ២៥ ខេត្តក្រុង៕

លំអិតអំពីម៉ាស៊ីនបោក៖ https://www.ggear.com.kh/appliances/washing-machines/all-washing-machines/

រក្សាសិទ្ធិ©ដោយ៖ GGEAR Group

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh