Wednesday, July 10, 2024
210 Views
Continue read on your phone

GGEAR’s Tech Seminar ស្តីពី «បច្ចេកទេស និងបច្ចេកវិទ្យាថ្មីនៃផលិតផល LG» សំរាប់និស្សិត ITI រដូវកាលទី២

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានសហការរៀបចំបង្កើតកម្មវិធី GGEAR’s Tech Seminar ស្តីពី «បច្ចេកទេស និងបច្ចេកវិទ្យាថ្មីនៃផលិតផល LG» សំរាប់និស្សិត ITI រដូវកាលទី២។ កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតអាចសិក្សាស្វែងយល់អំពីផលិតផលអេឡិចត្រូនិចជំនាន់ចុងក្រោយ និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ចំណេះជំនាញបន្ថែមលើទ្រឹស្តីដែលបាន និងកំពុងសិក្សានៅវិទ្យាស្ថាន។

ជាមួយគ្នានេះ សិក្ខាសាលាស្តីពី «ជំនាញបច្ចេកទេស និងបច្ចេកវិទ្យានៃផលិតផល LG» រៀបចំឡើងក្នុងគោលបំណង  ពន្លឿនការអភិវឌ្ឍមូលដ្ឋានគ្រឹះបច្ចេកវិទ្យានៃផលិតផលអេឡិចត្រូនិចឲ្យកាន់តែរឹងមាំ បង្កើនធនធានមនុស្សឱ្យកាន់តែមានសមត្ថភាព និងជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់​ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

មួយវិញទៀតកម្មវិធីនេះក៏នឹងជួយគាំទ្រដល់ស្ថានភាពជីវភាពរបស់យុវជនផងដែរ ព្រោះប្រសិនបើយុវជនមានសមត្ថភាពពេញលេញនោះពួកគេអាចប្រកួតប្រជែងការងារបាន និងទទួលបានប្រាក់ខែសមរម្យមួយសំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេ។

នេះជាលើកទី ២ ហើយដែលក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការរៀបចំសិក្ខាសាលាបច្ចេកវិទ្យាសំរាប់និស្សិតនៃវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI)។

លោក ធួក សំនឿន នាយករងនៃវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មមានប្រសាសន៍ថាវិទ្យាស្ថាននឹងស្វះស្វែងពង្រឹងភាពជាដៃគូរវាងវិទ្យាស្ថាន និងក្រុមហ៊ុន ជីហ្គៀ គ្រុបឱ្យកាន់តែរឹងមាំ ដើម្បីបង្កើតកម្មវិធីអប់រំ និងវគ្គបណ្តុះបណ្តាលនានាក្នុងគោលបំណងពង្រឹងសមត្ថភាពលើជំនាញបច្ចេកទេសនៃផលិតផលអេឡិចត្រូនិចជំនាន់ចុងក្រោយសំរាប់យុវជន។

លោកបានលើកទឹកចិត្តដល់ក្រុមនិស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រនឹងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីរបស់ផលិតផលដែលជាទុនបន្ថែមក្នុងការពង្រឹងជំនាញរបស់ខ្លួនឱ្យកាន់តែរឹងមាំ។ លោកថាយុវជនម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់ទើបអាចជួយដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលបាន។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា៖ក្រុមហ៊ុន ជីហ្គៀ គ្រុបនឹងបន្តបង្កើនកម្មវិធីអប់រំនេះបន្ថែមទៀតសំរាប់និស្សិតដែលរៀនជំនាញវិជ្ជាជីវៈដើម្បីចូលរួមជាមួយសាលា និងរដ្ឋាភិបាលលើការពង្រឹងជំនាញបច្ចេកទេសសំរាប់យុវជនកម្ពុជា។ លោកថាក្រុមហ៊ុន នឹងស្វែងរកឱកាសក្នុងការអញ្ជើញអ្នកជំនាញបច្ចេកទេសពីរោងចក្រ LG Electronics នៅប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដើម្បីចូលរួមចែករំលែកចំណេះដឹងដល់យុវជនកម្ពុជាឱ្យបានយល់អំពីស្ថានភាពនៃការវិវឌ្ឍន៍បច្ចេកវិទ្យាលើគ្រឿងអេឡិចត្រូនិច។

លោកបន្ថែមថាអ្នកជំនាញបច្ចេកទេសម្នាក់អាចជោគជ័យបានត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈ ចេះឱ្យតម្លៃលើការងារ អ្នកដទៃ និងប្រឹងប្រែងកសាងសមត្ថភាពបន្ថែម ​ ទើបអាចចូលរួមអភិវឌ្ឍន៍វិស័យអេឡិចត្រូនិចនៅកម្ពុជាកាន់តែរីកចម្រើន។

GGEAR Group’s Tech Seminar បានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ និងមាននិស្សិតចូលរួមប្រមាណជាង ១៤០នាក់៕

   

 

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh