Friday, March 29, 2024
390 Views
Continue read on your phone

Topic: GGEAR’s Tech Seminar ឬសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថ្មីសំរាប់និស្សិតសាកលវិទ្យាល័យន័តុន

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានសហការរៀបចំកម្មវិធី GGEAR’s Tech Seminar ឬសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថ្មីសំរាប់និស្សិតសាកលវិទ្យាល័យន័តុនជាង ១០០នាក់បន្ថែមទៀតក្នុងរាជធានីភ្នំពេញ។

នេះជាលើកទី១​ ហើយដែលក្រុមហ៊ុន​ ជីហ្គៀ គ្រុបបានសហការ បង្កើតសិក្ខាសាលា ផ្នែកបរិក្ខាត្រជាក់ សំរាប់និស្សិតនៅសាកលវិទ្យាល័យន័រតុន ហើយជីហ្គៀ គ្រុបក៏ជាក្រុមហ៊ុន អេឡិចត្រូនិចដំបូងគេ ដែលបានបង្កើតកម្មវិធីអប់រំបច្ចេកទេសនៃគ្រឿងអេឡិចត្រូនិចនៅសាកលវិទ្យាល័យនេះ។

តាមរយៈកិច្ចសហប្រតិបត្តិការនៅថ្ងៃនេះនឹងក្លាយជាយាន្តបង្កើតឱកាសកិច្ចសហការបន្តទៀតដើម្បីផ្តល់ឱកាសដល់និស្សិត ហាត់ការអំឡុងពេលវិស្សមកាល ឱកាសការងារ ការចុះទស្សនៈកិច្ចសិក្សាតាមការដ្ឋាននានាដែលក្រុមហ៊ុនកំពុងអនុវត្តគម្រោងជាមួយម្ចាស់សំណង់អាគារធំៗ និងផ្តល់ជាវគ្គបណ្តុះបណ្តាលពីអ្នកជំនាញរបស់ក្រុមហ៊ុនផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថ្មីនៃផលិតផល LG ឆ្នាំ២០២៤ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថាការចូលរួមរបស់យុវជននៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិច និងបរិក្ខាត្រជាក់ជាការចូលរួមកាត់បន្ថយការចំណាយ និងជួយសន្សំសំចៃដល់ប្រជាពលរដ្ឋលើការប្រើប្រាស់សម្ភារៈរស់នៅប្រចាំថ្ងៃ។ ដូច្នេះសិស្សនិស្សិតត្រូវសិក្សាឱ្យបានស៊ីជម្រៅលើជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវការអនុវត្តការងារ​ប្រកបដោយប្រសិទ្ធភាព។

លោកបន្ថែមថានេះមិនមែនជាកម្មវិធីអប់រំជំនាញបច្ចេកទេសអេឡិចត្រូនិចសំរាប់យុវជនលើកទី១ នោះទេ ប៉ុន្តែក្រុមហ៊ុន ជីហ្គៀ​ គ្រុប បានអនុវត្តផែនការសកម្មភាពនេះជាង ៨ ឆ្នាំមកហើយជាមួយយុវជននៅតាមសហគមន៍​ និងវិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តាខេត្ត ក្រុង និងរាជធានីទូរទាំងប្រទេស។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងលើជំនាញបច្ចេកទេសសំរាប់យុវជនក្នុងវិស័យអេឡិចត្រូនិចដើម្បីទទួលបានបទពិសោធន៍ ចំណេះ និងជំនាញលើផលិតផលថ្មីៗ និងអាចទទួលបានឱកាសការងារ និងប្រាក់ខែសមរម្យ និងជាការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ស្របជាមួយគ្នានេះ ឯកឧត្តម សាស្ត្រាចារ្យ ចាន់ មិថុនា ព្រឹទ្ធបុរសរង មហាវិទ្យល័យ វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យន័រតុនបានលើកទឹកចិត្តដល់និស្សិតគួរយកចិត្តទុកដាក់លើការចែករំលែករបស់អ្នកជំនាញនៃក្រុមហ៊ុន ជីហ្គៀ គ្រុប អំពីភាពខុសគ្នានៃប្រតិបត្តិការ ស្តង់ដារនៃផលិតផល ពាក្យបច្ចេកទេស និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃប្រភេទគ្រឿងអេឡិចត្រូនិចនីមួយៗ។

ឯកឧត្តម សាស្ត្រាចារ្យបានផ្តាំផ្ញើរបន្ថែមទៀតថា និស្សិតទាំងអស់ត្រូវផ្តល់សេវាកម្មមួយប្រកបដោយវិជ្ជាជីវៈ និងបូកបញ្ចូលទាំងការប្រឹក្សាយោបល់ដល់អតិថិជនឱ្យស្គាល់អំពីផលិតផល របៀបនៃការប្រើបាស់ និងលក្ខណៈសម្បត្តិនៃផលិតផលនីមួយៗ ដើម្បីជំរុញឱ្យការប្រើប្រាស់របស់អតិថិជនមានប្រសិទ្ធភាព និងមានការសន្សំសំចៃខ្ពស់។

GGEAR’s Tech Seminar ឬសិក្ខាសាលាស្តីពីបច្ចេកវិទ្យាថ្មីសំរាប់និស្សិតឆ្នាំទី៤ និងទី៥ នៃជំនាញវិស្វ័កម្មអគ្គិសនី និងអេឡិចត្រូនិចបានសហការរៀបចំរួមគ្នារវាងក្រុមហ៊ុន ជីហ្គៀ គ្រុប​ មជ្ឈមណ្ឌលសេវាកម្មអេឡិចត្រូនិចGGEAR Service Center និងសាកលវិទ្យាល័យន័រតុននារសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤៕

 

 

 

 

 

 

 

 

 

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh