Wednesday, April 20, 2022
182 Views
Continue read on your phone

អបអរសាទរ LG Electronics ឈ្នះពានរង្វាន់លំដាប់ពិភពលោក លើភាពច្នៃប្រឌិតដ៏អស្ចារ្យលើផលិតផលម៉ាកLG

LG Electronics ឈ្នះពានរង្វាន់ Red Dot លើភាពច្នៃប្រឌិតដ៏អស្ចារ្យលើផលិតផលម៉ាក LG

សេអ៊ូល៖ កាលពីថ្ងៃទី២១ ខែមីនានេះ ក្រុមហ៊ុន LG Electronics (LG) បានឈ្នះពានរង្វាន់ចំនួន ២៥ ពីកម្មវិធី Red Dot Award ដែលជាកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំទូទាំងពិភពលោក  ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត ផលិតផល នៅក្នុងឧហ្សាហកម្ម អេឡិចត្រូនិច។

ផលិតផល LG ដែលបានជាប់ចំណាត់ថ្នាក់ល្អបំផុត ក្នុងកម្មវិធី Best of the Best Red Dot មានចំនួន ៣ ប្រភេទគឺ ម៉ាស៊ីនបោកកក់ និងសម្ងួត (LG washer and dryer) ទូរទស្សន៍ម៉ាក LG OLED  (LG lifestyle OLED TV) និង LG DualUp Monitor Ergo។ ជ័យលាភីដែល LG ទទួលបានពី Red Dot ត្រូវបានឱ្យតម្លៃទៅលើគុណភាព ការច្នៃប្រឌិតខ្ពស់  ភាពឆ្លាតវៃរបស់ផលិតផល សន្សំសម្ចៃ ផ្តល់ភាពងាយស្រួល និងផ្តល់ផាសុខភាពដល់អ្នកប្រើប្រាស់។

កម្មវិធី Red Dot Award គឺជាការប្រកួតប្រជែងដ៏ល្បីល្បាញលំដាប់ពិភពលោក សម្រាប់ក្រុមហ៊ុនដែលបង្កើតផលិតផលផ្អែកលើ ភាពច្នៃប្រឌិត ទំនាក់ទំនងនៃការរចនា និងគំនិតរចនាលើផលិតផល ដែលមានគុណភាពខ្ពស់ ខុសប្លែកពីគេ។  ឆ្នាំនេះផលិតផលប្រមាណជាង ៧៨០០មុខ បានដាក់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីលំដាប់ពិភពលោកនេះ។

លោក Lee Chul-bae អនុប្រធានជាន់ខ្ពស់ និងជាប្រធានប្រតិបត្តិនៃ LG Electronics’ Life Innovation Design Center បាននិយាយថា «យើងរីករាយដែលផលិតផល មានការច្នៃប្រឌិតជាច្រើនរបស់យើង ត្រូវបានទទួលស្គាល់ដោយ Red Dot ម្តងទៀតនៅឆ្នាំនេះ។ ការរចនាដែលផ្តល់នូវភាពងាយស្រួលដល់ អ្នកប្រើប្រាស់ល្អបំផុត រួមទាំងតម្លៃ សោភ័ណភាព គឺជាអ្វីដែលយើងតែងតែខិតខំ ដូច្នេះវាមានន័យណាស់ក្នុងការខិតខំប្រឹងប្រែងរបស់យើងដែលត្រូវបានទទួលស្គាល់ដោយកម្មវិធីពានរង្វាន់ការរចនាកំពូលមួយនៅក្នុងពិភពលោក»។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងជាតំណាងចែកចាយ ផលិតផលម៉ាក LG ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ក្រុមហ៊ុនជីហ្គៀគ្រុប សូមចូលរួមអបអរសាទរចំពោះ ជ័យលាភីដែល LG Electronics ទទួលបានពីកម្មវិធី Red Dot នេះ។ ហើយនេះ មិនមែនជាឆ្នាំទី១ នោះទេ ដែល LG ទទួលបានពានរង្វាន់ទទួលស្គាល់លើគុណភាពផលិតផល និងភាពច្នៃប្រឌិតរបស់ខ្លួនពី Red Dot ពោលគឺ LG ធ្លាប់បានទទួលពាន់រង្វាន់នេះជាច្រើនដងរួចមកហើយ។ នេះជា គុណតម្លៃមិនអាចកាត់ថ្លៃបាន និងជាលទ្ធផលដែល LG ខិតខំប្រឹងប្រែងក្នុងការផលិតផលិតផល អេឡិចត្រូវនិច ដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្ស សង្គម និងចូលរួមថែរក្សាបរិស្ថានផងដែរ។

យើងមានមោទនភាពណាស់ដែលបាននាំចូលផលិតផលម៉ាកល្បីរបស់LG ប្រកបដោយមានគុណភាពខ្ពស់ ផ្តល់ភាពទំនើបដល់អ្នកប្រើប្រាស់ និងមានការទទួលស្គាល់ទូទាំងពិភពលោក មកចែកចាយក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុនជីហ្គៀគ្រុប ជាអ្នកផ្តត់ផ្គង់ធំបំផុតនូវផលិតផលអេឡិចត្រូនិច LG នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ។

បច្ចុប្បន្ននេះក្រុមហ៊ុនជីហ្គៀគ្រុបមានសាខា លក់ផលិតផល​ LG គ្រប់ប្រភេទ ចំនួន ១៦សាខាហើយ ដូចជា  ១.រាជធានីភ្នំពេញ ២.សែនសុខ ៣.ផ្សារដើមគោរ ៤.ស្ទឹងមានជ័យ ៥.ទួលគោក ៦.ក្រុងតាខ្មៅ ៧.​ខេត្ត​សៀមរាប ៨.ខេត្ត​បាត់ដំបង ៩.ខេត្ត​កំពង់ចាម ១០.ក្រុងព្រះសីហនុ ១១.ខេត្តកំពត ១២.ខេត្ត​កំពង់ធំ ១៣.ខេត្ត​កំពង់ស្ពឺ ១៤.ខេត្ត​តាកែវ ១៥.ខេត្ត​ស្ទឹងត្រែង និង ១៦.​ខេត្តស្វាយរៀង៕

សំរាប់ព័ត៌មានប​ន្ថែមអំពីផលិតផល LG សូមចូលទៅកាន់ LG BrandShop Cambodia៖ https://www.facebook.com/LGBrandshopKH

ប្រភព៖ LG Newsroom

You may read

Head Office

Tel: (+855) 23 888 299
Open Hours: Mon to Fri 8am-6pm
Address: #135A, Monivong Blvd, Monorom,
7 Makara, Phnom Penh 12251
Fax: (+855) 23 888 189
Email: info@ggear.com.kh

Service Hotline

Tel: (+855) 23 222 699
Mon to Sun 8am-8pm

Customer Service

Tel: (+855) 23 888 199
Open Hours: Mon to Sat 8am-12pm
Email: service.pp@ggear.com.kh