
ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់សហគមន៍ក្រីក្រនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការចូលរួមរបស់ GGEAR Group ក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងអំពីគុណតម្លៃស្នូលរបស់យើង ចំពោះទំនួលខុសត្រូវសង្គម និងពង្រឹងសុខុមាលភាពរបស់សហគមន៍កម្ពុជាទាំងមូល។

យ៉ាងហោចណាស់ ប្រជាពលរដ្ឋ ក្នុងសហគមក្រីក្រសរុបចំនួន ២៤៤៣នាក់ ស្មើនឹង ៤៥៥២ករណីបានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា បន្តចូលរួមសហការជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង ១៥០០នាក់ នៅស្រុកព្រៃកបាស ខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ជីហ្គៀ គ្រុប បានចូលរួមការងារស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យ TYDA ផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ។

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនជីហ្គៀ គ្រុប ចូលរួមសហការ និងសម្របសម្រួលដល់សមាគមក្រុម គ្រូពេទ្យ សម្តេចតេជោ (TYDA) ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពរដ្ឋ និងគ្រួសារកងទ័ព នៅក្នុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២២។
